ក្រុមហ៊ុនមេ Facebook កំពុងបង្កើតក្រុមថ្មី សម្រាប់មុខងារបង់ប្រាក់បន្ថែមទៀតនៅលើ Instagram, Facebook និង WhatsApp របស់ខ្លួន

កាលពីថ្ងៃពុធ ទី៣១ សីហា នេះ អ្នកនាំពាក្យក្រុមហ៊ុន Meta បាននិយាយថា Meta Platforms កំពុងបង្កើតក្រុមថ្មីមួយដែលនឹងផ្តោតលើការបង្កើតផលិតផល និងមុខងារពិសេសៗ សម្រាប់ផ្តល់ទៅលើ និង WhatsApp របស់ខ្លួន ដែលអ្នកប្រើប្រាស់នឹងអាចទិញបាន។ អ្នក​នាំពាក្យ​រូប​នេះ​បាន​ប្រាប់ Reuters ​​តាមរយៈ​អ៊ីមែល​ថា​៖ «ផលិតផល​ថ្មី​​នឹង​ត្រូវ​បាន​បំពេញ​បន្ថែម​ទៅ​នឹង​អាជីវកម្ម​ផ្សាយ​ពាណិជ្ជកម្ម​ដែល​មាន​ស្រាប់​របស់​យើង»។ ការផ្លាស់ប្តូររបស់ Meta នេះ គឺមានលក្ខណៈដូចគ្នានឹងក្រុមហ៊ុនរួមទាំង Snap និង Twitter ដែលបានចាប់ផ្តើមសេវាកម្មបង់ប្រាក់ដើម្បីដោះសោមុខងារថ្មីៗបន្ថែម។ លោក John Hegeman ប្រធានផ្នែកផ្សាយពាណិជ្ជកម្ម និងផលិតផលពាណិជ្ជកម្មរបស់ Meta បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Verge ថា ក្រុមហ៊ុនមិនមានគម្រោងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើម្បីបិទការផ្សាយពាណិជ្ជកម្ម និងប្តេជ្ញាចិត្តក្នុងការរីកលូតលាស់អាជីវកម្មផ្សាយពាណិជ្ជកម្មនោះទេ។ Meta បានមើលឃើញ រយៈពេលវែងថាមុខងារបង់ប្រាក់ក្លាយជាផ្នែកដ៏មានឥទ្ធិពលនៃអាជីវកម្មរបស់ខ្លួន ។ គួររំលឹកផងដែរថា កាលពីខែមុន Meta បានកត់ត្រាការធ្លាក់ចុះប្រាក់ចំណូលប្រចាំត្រីមាសដំបូងរបស់ខ្លួន ខណៈដែលការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ច និងសម្ពាធប្រកួតប្រជែងបានអូសទាញការលក់ការផ្សាយពាណិជ្ជកម្ម។ ជាការបង្កើតក្រុមថ្មីនេះ Meta បានអោយឈ្មោះថា New Monetization Experiences … Continue reading ក្រុមហ៊ុនមេ Facebook កំពុងបង្កើតក្រុមថ្មី សម្រាប់មុខងារបង់ប្រាក់បន្ថែមទៀតនៅលើ Instagram, Facebook និង WhatsApp របស់ខ្លួន